ERA Cambodia

View Original

ERA Cambodia ដាក់ចេញទស្សនវិស័យ សម្រាប់ឆ្នាំ២០២៤ ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន ERA Cambodia គឺជាក្រុមហ៊ុនមានឯកទេស ផ្ដល់សេវា ទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះលំដាប់ថ្នាក់ អន្តរជាតិ មានប្រភពដើមពីសហរដ្ឋអាមេរិក ។ ជាមួយនឹងភាពជោគជ័យ ដែលសម្រេចបានជាបន្តបន្ទាប់ ក្រុមហ៊ុនបានរៀបចំសន្និបាត ធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) ខួបលើកទី៥ ដើម្បីអបអរសាទរវត្តមាន ប្រតិបត្តិការលក់ របស់ក្រុមហ៊ុន ដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេច បានសមិទ្ធផលធំៗ ជាច្រើនក្នុងវិស័យអចលនទ្រព្យ លើសេវាកម្មលក់ខុនដូ ដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ ចេញផែនការ ពង្រីកវិសាលភាព របស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូ កំពុងបង្ហាញសញ្ញា វិជ្ជមានឡើងច្រើនជាលំដាប់ ។

សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី Hyatt Regency Phnom Penh។

លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា « ERA Cambodia ប្រារព្ធកម្មវិធី ANNUAL BUSINESS CONFERENCE ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១១ ខែ១១ ក្នុងគោលបំណង ដើម្បីអបអរសាទរ ដល់ភ្នាក់ងារឆ្នើម របស់ពួកយើង ក៏ដូចថ្លែងអំណរគុណ ដល់អតិថិជន ដែលបានប្រើប្រាស់ សេវាកម្ម ERA CAMBODIA និង មានការផ្តល់ជូននូវ PROMOTION ពិសេសៗ ដល់អតិថិជន ដែលបានចូលរួម កម្មវិធីនេះផងដែរ ។ ការលើកទឹកភ្នាក់ងារ របស់យើង គឺឆ្លុះពីទស្សនវិជ្ជា របស់យើងថា «ភាពជោគជ័យ របស់ភ្នាក់ងារយើង គឺ ជាភាពជោគជ័យ ទាំងមូលរបស់ក្រុមហ៊ុន» ដូច្នេះការយកចិត្តទុកដាក់ ទៅលើការលើទឹកចិត្តភ្នាក់ងារ របស់យើង គឺការសំខាន់ ។ ដូចគ្នាផងដែរ ភាពជោគជ័យ របស់អតិថិជន គឺគាត់ទទួលបានដៃគូដែលល្អបំផុតដើម្បីផ្តល់សេវាកម្មអចលនទ្រព្យ ប្រកបដោយទំនុកចិត្ត ក្នុងការដែលពួកគាត់ប្រើប្រាស់ សេវាកម្ម ERA Cambodia»។

លោកបន្តថា ទីផ្សារខុនដូនាឆ្នាំ ២០២៣ នេះគឺហាក់មានភាពល្អប្រសើរ ប្រសិនបើយើងធៀបជាមួយនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ហើយយើងសង្ឃឹមថា ឆ្នាំ ២០២៤ នឹងមានកំណើនល្អប្រសើរ ជាងនេះទៅទៀត ។ ជាក់ស្តែងបច្ចុប្បន្នមានគម្រោងថ្មី ២ ដែលទើបនឹងបើកដាក់ លក់នោះគឺគម្រោង Time Square 302 និងគម្រោង Picasso 2 ដែលនេះបង្ហាញពីការមើលឃើញលើសក្តា នៃកំណើនទីផ្សារ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ ហើយម្យ៉ាងវិញទៀត គម្រោង Urban Village ក៏មានផែនការក្នុងការអភិវឌ្ឍន៍ គម្រោងដំណាក់កាលបន្តបន្ទាប់របស់ខ្លួនផងដែរ ។ ឬឯគម្រោងជាដៃគូ ផ្សេងរបស់យើងគឺ Le Condé និង La Vista One ក៏មានការសកម្មក្នុងសាងសង់ របស់ខ្លួនដោយគម្រោង Le Condé ទើបតែបញ្ចប់សំណង់ជាន់ ដំបូលថ្មីៗនេះ និងគម្រោង La Vista One ក៏គ្រោងនឹងបញ្ចប់គម្រោងទាំងមូលដែលមានយូនីតសរុបជាង ១,០០០ យូនីតនាឆ្នាំ២០២៤ ផងដែរ ។ កត្តាទាំងនេះធ្វើឱ្យយើងមានជំនឿចិត្តថា ទីផ្សារកំពុងស្ថិតក្នុងការឈានឆ្ពោះ ទៅរកកំណើនកាន់តែល្អ ប្រសើរនៅក្នុង ឆ្នាំ ២០២៤។

កម្មវិធី ERA Cambodia Annual Business Conference នាឆ្នាំនេះ ទទួលពីការឧបត្ថម្ភគម្រោងដៃ គូសហការដូចជា Urban Village, Picasso, La Vista One, Le Condé BKK1 និង Time Square 302 BKK1 ដែលសុទ្ធសឹង ជាគម្រោងខុនដូ ខ្នាតអន្តរជាតិនិងកំពុងពេញ និយមពីសំណាក់អតិថិជន ផងដែរ ហើយអ្វីកាន់តែពិសេស គឺរាល់អតិថិជនដែលទិញ គម្រោងទាំងអស់នេះ តាមរយៈភ្នាក់ងារជំនាញ ERA CAMBODIA នឹងទទួលបាន PROMTION ពិសេសៗ បន្ថែមផងដែរ ។ បន្ថែមពីនេះ ក្រុមហ៊ុន ERA Cambodia ក៏បានចុះអនុស្សារណៈ យោគយល់គ្នា ជាមួយនឹងស្ថាប័នកំពូល មកពីអាមេរិក Residential Real Estate Council ដើម្បីសហការគ្នា ជាដៃគូយុទ្ធសាស្រ្ត ក្នុងការលើកតម្កើង វិស័យអចលនទ្រព្យ នៅកម្ពុជាឱ្យកាន់តែខ្ពស់ និងអាចប្រកួតប្រជែង បានក្នុងកម្រិតអន្តរជាតិ ។ កត្តាដែលជំរុញ ឱ្យគម្រោង លំដាប់អន្តរជាតិធំៗធ្វើការសហការនិងគាំទ្រ ERA Cambodia ក៏ព្រោះតែ ក្រុមហ៊ុន ERA ជាក្រុមហ៊ុន លំដាប់អន្តរជាតិ មានបទពិសោធន៍ជាង ៥០ ឆ្នាំ ហើយសម្រាប់ក្រុមហ៊ុន ERA Cambodia ផ្ទាល់គឺជាក្រុមហ៊ុន ដែលមានវិជ្ជាជីវៈ និង ជំនាយយ៉ាងពិតប្រាកដ លើវិស័យខុនដូ ដែលធ្វើឱ្យអតិថិជននិងគម្រោង ជាដៃគូមានទំនុកចិត្តខ្ពស់ និងបន្តសហប្រតិបត្តិការ និងគាំទ្រមកលើ ERA Cambodia។

រយៈពេល៥ ឆ្នាំ ដែលបានឈរជើងយ៉ាងរឹង មាំប្រកបដោយទំនុកចិត្តជូនអតិថិជន ក្រុមហ៊ុន ERA Cambodia បាននិងកំពុងធ្វើការជាមួយនឹងគម្រោងជាង ៥០ នៅកម្ពុជា ។ ក្នុងនោះសរុបតម្លៃនៃគម្រោង ដែលក្រុមហ៊ុនសហការលក់ទាំងអស់ គឺខ្ទង់ពាន់លានដុល្លារអាមេរិកក្រុមហ៊ុន ដែលអាចទាញ យកការកត់សម្គាល់ បានថាក្រុមហ៊ុន ERA Cambodia គឺជាភ្នាក់ងារដ៏ឆ្នើមស្ទើរតែគ្រប់គម្រោងទាំងអស់ ដែលបានសហការលក់ ។

ERA Cambodia ត្រូវបាន ទទួលស្គាល់ ដោយមោទនភាពថា ជាក្រុមហ៊ុនលំដាប់កំពូលលេខ១ ជាមួយនឹងភ្នាក់ងារដ៏ឆ្នើម ក្នុងការលក់ និងការធ្វើទីផ្សារ ខុនដូ នៅកម្ពុជា។ ERA Cambodia ជាក្រុមហ៊ុន ERA ដែលមានវ័យក្មេងជាងគេទីពីរ នៅអាស៊ីប៉ាស៊ីហ្វិក ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់យើងបាន និងកំពុងរីកតែចម្រើនយ៉ាងឆាប់រហ័ស និងជាលំដាប់ ហើយក៏កំពុងតែក្លាយជាក្រុមហ៊ុន ដែលមានភ្នាក់ងារឆ្នើមជាច្រើន ក្នុងរយៈពេលដ៏ខ្លី ។

មកទល់នឹងពេលនេះ យើងមានភ្នាក់ងារ លក់ជាង ២,០០០ នាក់ ដែលបម្រើសេវាកម្មជូនដល់អតិថិជន នៅរាជធានីខេត្តចំនួន ៣ ផ្សេងៗ គ្នាក្នុងប្រទេសកម្ពុជា ដែលមានដូចជា ខេត្តព្រះសីហនុ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ ។ យើងមានគោលបំណង បន្តបង្កើនចំនួនភ្នាក់ងារ លក់របស់យើងឱ្យឈានទៅដល់ ៥,០០០ នាក់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ។ ស្របពេលប្រទេសកម្ពុជា កំពុងតែមានទីផ្សារដ៏រីកចម្រើន និងមានសក្ដានុពលបំផុត ដែលចាំបាច់តម្រូវអោយមានភ្នាក់ងារ អចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈជាច្រើនបន្ថែមទៀត ដើម្បីអោយសមស្រប ទៅនឹងទីផ្សារក្នុងស្រុក ៕