ERA Cambodia ប្រារព្ធកម្មវិធីសន្និបាតធុរកិច្ចប្រចាំឆ្នាំ២០២៤ ខួបលើកទី៦

ERA Cambodia: នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ERA Cambodia របស់យើងបានរៀបចំកម្មវិធីសន្និបាតធុរកិច្ចប្រចាំឆ្នាំ ខួបលើកទី៦ ( Annual Business Conference - 6th Anniversary ) ដើម្បីអបអរសាទរនូវភាពជោគជ័យ និង សមិទ្ធិផលរួម របស់ភ្នាក់ងារក៏ដូចជាក្រុមហ៊ុនទាំងមូលដែលសម្រេចបានជាលទ្ធផលដល់អស្ចារ្យក្នុងឆ្នាំ២០២៤ ក៏ដូចជាអបអរខួប៦ឆ្នាំនៃវត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារខុនដូក្នុងប្រទេសកម្ពុជា។

កម្មវិធីត្រូវបានប្រារព្ធឡើងនៅឯសណ្ឋាគារ Hotel Cambodiana Phnom Penh ដែលមានការចូលរួមជាច្រើនកុះករពីសំណាក់ភ្នាក់ងារលក់ ម្ចាស់គម្រោងអភិវឌ្ឍន៍ អ្នកវិនិយោគិន និងភ្ញៀវកិត្តិយស ទាំងភ្ញៀវជាតិនិងអន្តរជាតិ។

កម្មវិធីនេះប្រព្រឹត្តិទៅបានក៏ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលបន្តជ្រើសរើស ERA Cambodia ជាអ្នកប្រឹក្សាយោបល់ ការសហការអំពីអ្នកអភិវឌ្ឍន៍គម្រោងធំៗ និងជាពិសេសនោះគឺការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ភ្នាក់ងារលក់ ក៏ដូចជាបុគ្គលិកគ្រប់រូបរបស់ក្រុមហ៊ុនទាំងមូលផងដែរ។

ERA Cambodia បន្តឈរជើងរឹងមាំក្នុងទីផ្សារខុនដូនៅកម្ពុជាទោះបីជាសេដ្ឋកិច្ចបុន្ម៉ានឆ្នាំចុងក្រោយនេះមានការថមថយ ហើយការទិញ-លក់ក៏មានការធ្លាក់ចុះ យ៉ាងណាមិញ ERA Cambodia នៅតែបន្តប្តេជ្ញា និងខិតខំអោយកាន់តែខ្លាំងសម្រាប់ឆ្នាំ 2025 និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ 

Previous
Previous

How to Find the Perfect Condominium for Rent or Purchase

Next
Next

ERA Cambodia ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការជាមួយ Prince Holding Group