ERA Cambodia

View Original

អគ្គនាយកERAអះអាងថា គំរោងខុនដូមួយចំនួននឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤

ដោយៈ ស៊ីវ ម៉េង ( Property Area Asia)


ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនជាតិ អន្តរជាតិមួយចំនួន នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ គំរោងខុនដូរបស់ខ្លូននៅឆ្នាំ២០២៤ខាងមុខនេះ។


លោកបន្តឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ អ្នកអភិវឌ្ឍន៍បានចាប់ផ្តើម មើលឃើញឱកាសក្នុងទីផ្សារឡើងវិញ ដោយពួកគាត់នឹងចាប់ផ្តើមសាងសង់ខុនដូ ចន្លោះពី៣ ទៅ៤គំរោង ដែលគំរោងភាគច្រើន ស្ថិតនៅក្នុងតំបន់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


លោកខន គង្គាបានបន្តទៀតថា ក្នុងចំណោមជនបរទេសទាំងនោះ អ្នកទិញខុនដូភាគច្រើនបានទិញសម្រាប់ស្នាក់នៅ និងវិនិយោគយកផលចំណេញ ដោយសារតែទីផ្សារនេះមានភាពល្អប្រសើរ ព្រោះតម្លៃបានធ្លាក់ចុះ ដល់កម្រិតមួយដែលអ្នកវិនិយោគ មើលឃើញផលចំណេញខ្ពស់ពីការវិនិយោគ។លោកបន្តថា “ផលចំណេញពីការវិនិយោគលើខុនដូ នឹងមានអត្រាចំណេញកាន់តែខ្ពស់នាពេលអនាគត”៕

Source: Property Area Asia