អគ្គនាយកក្រុមហ៊ុនERAអះអាងថាទីផ្សារខុនដូងើបឡើងវិញខ្លាំង នៅខែតុលានេះ

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានអះអាងថា ទីផ្សារខុនដូបានងើបឡើងវិញខ្លាំង នៅក្នុងអំឡុងខែតុលានេះ។ លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី២៤ តុលាថា  បើធៀបនឹងខែសីហា និងខែកញ្ញាកន្លងមក នៅខែតុលានេះ សកម្មភាពទិញ និងជួលខុនដូបានងើបឡើងវិញច្រើន សម្រាប់រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

លោកបន្តថា ការវិនិយោគខុនដូ នៅតែមានឱកាសចំណេញពីការជួលត្រលប់ ធៀបនឹងការទិញផ្ទះនៅតាមបុរីនានា ដោយខុនដូតម្លៃ៧ទៅ១០ម៉ឺនដុល្លារ អាចជួលបានចន្លោះពី៨០០ ទៅ១០០០ដុល្លារក្នុងមួយខែ ខណៈការទិញផ្ទះនៅតាមបុរី តម្លៃចាប់ពី១០ទៅ២០ម៉ឺនដុល្លារ អាចជួលបានចន្លោះពី៥០០ ទៅ៧០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

លោកបន្តថា តំបន់បឹងកេងកេង១ តំបន់ទួលគោក និងតំបន់ជ្រោយចង្វារ ជាតំបន់មានសក្តានុពល លើការទិញខុនដូសម្រាប់រស់នៅ និងការជួល ប៉ុន្តែតំបន់ដែលមានជនបរទេសរស់នៅ និងធ្វើការច្រើន គឺតំបន់បឹងកេងកង១ និងតំបន់ជុំវិញនេះ។

ទីផ្សារខុនដូនៅកម្ពុជា​ បានថមថយល្បឿននៃការសាងសង់ និងការទិញលក់ ដោយសារវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ​២០២៣ ប៉ុន្តែទីផ្សារនេះបាន និងកំពុងមានសញ្ញាងើបឡើងវិញបណ្តើរៗហើយ៕

Previous
Previous

អគ្គនាយក ERA អះអាងថាទីផ្សារខុនដូចាប់ផ្តើមមានភាពប្រសើរឡើង

Next
Next

អគ្គនាយកERA Cambodiaមើលឃើញតំបន់សក្តានុពល៤សម្រាប់ការ វិនិយោគខុនដូនៅរាជធានីភ្នំពេញ