អគ្គនាយក ERA CAMBODIA លើកឡើងពីទីផ្សារខុនដូនៅភ្នំពេញ និងក្រុងព្រះសីហនុដូចម្តេចក្រោយការរៀបចំរដ្ឋាភិបាលថ្មី?

   ភ្នំពេញៈ ស្របពេលស្ថានភាពស្ងប់ស្ងាត់ កាលពីដើមឆ្នាំនេះ ស្ថានភាពទីផ្សារខុនដូ កំពុងវិវឌ្ឍន៍យ៉ាងដូចម្តេច ក្រោយការរៀបចំបង្កើតរដ្ឋាភិបាលថ្មី?។


អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី៣១ សីហានេះថា ស្ថានភាពទីផ្សារចាប់ផ្តើម មានសកម្មភាពឡើងវិញបណ្តើរៗ នៅរាជធានីភ្នំពេញ ដោយមានសកម្មភាពទិញ លក់កើនឡើងវិញតិចតួច ប៉ុន្តែមិនទាន់ដល់កម្រិតដែលយើងចង់បាននៅឡើយទេ។

លោកបន្តថា “ស្ថានភាពទីផ្សារ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យមានចរន្តទិញ លក់ប្រសើរឡើងវិញ ខណៈវិនិយោគិនអន្តរជាតិហាក់នៅបន្តស្ងប់ស្ងាត់នៅឡើយ”។ លោកបន្តថា “ទីផ្សារនេះនៅតែល្អ សម្រាប់អ្នកវិនិយោគ ដោយសារតម្លៃមានភាពសមរម្យ និងអាច​ចចារបាន”។

ទាក់ទងនឹងទីផ្សារនៅក្រុងព្រះសីហនុ កំពុងមានការវិវត្តន៍បែបណា? លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ការទិញ ឬការវិនិយោគលើខុនដូ មិនមានសកម្មភាពច្រើននៅឡើយទេ ប៉ុន្តែសកម្មភាពជួលមានការកើនឡើង ដោយសារកំណើនភ្ញៀវទេសចរ​ណ៍ក្នុងស្រុក និងភ្ញៀវទេសចរណ៍លំដាប់អន្តរជាតិ។

លោកបន្តថា “ទីផ្សារខុនដូ ក្នុងក្រុងព្រះសីហនុ ទាមទារពេលវេលាផងដែរ ខណៈរដ្ឋាភិបាលបាន និងកំពុងរៀបចំដោះស្រាយបញ្ហាអាគារជាប់គាំងនៅក្នុងទីក្រុងនេះ”៕

Previous
Previous

ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន

Next
Next

ERA Cambodia នឹងបង្កើនភ្នាក់ងារលក់ដល់៥ពាន់នាក់សម្រាប់ទីផ្សារខុនដូកម្ពុជា