ERA Cambodia

View Original

អគារខុនដូកម្ពស់ ៥០ជាន់ “Time Square 8” នឹងលេចរូបរាងនៅតំបន់ទួលទំពូង

ERA Cambodia: ថ្មីៗនេះអ្នកអភិវឌ្ឍន៍គម្រោងមកពីតៃវ៉ាន់ដ៏ល្បីឈ្មោះ Megakim World Corp Ltd. ដែលរាល់អតិថិជន និងអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកស្គាល់ថាជាអ្នកនៅពីក្រោយភាពជោគជ័យរបស់គម្រោង Time Square ជាច្រើន បានបង្ហើបព័ត៏មានខ្លះៗអំពីផែនការ និងការដាក់បើកលក់ជាផ្លូវការនៅនូវគម្រោងខុនដូលំដាប់ផ្កាយប្រាំថ្មីមួយទៀតដែលមានឈ្មោះថា Time Square 8 ដែលនេះជាគម្រោងទី8 រួចមកហើយនៅក្នុងទឹកដីកម្ពុជា សម្រាប់អ្នកអភិវឌ្ឍន៍ដ៏ល្បីឈ្មោះរូបនេះ។

អគារខុនដូដែលមានកម្ពស់រហូតទៅដល់ 50ជាន់មួយនេះមានទីតាំងនៅតាមបណ្តោយផ្លូវ 410 ទួលទំពូង (ក្បែសាលារៀន និងផ្សារទួលទំពូង) ដែលជាតំបន់ដែលមានសក្តានុពលបំផុតមួយក្នុងរាជធានីភ្នំពេញ ដោយយើងសង្កេតឃើញថា មានទាំងជនជាតិខ្មែរ និងជនបរទេសជាច្រើនពេញចិត្តក្នុងការរស់នៅតំបន់មួយនេះ។

លោកស្រី Walice ដែលជាអ្នកអភិវឌ្ឍន៍គម្រោងបានបង្ហើបថា Time Square 8 នឹងចាប់បើកលក់ជាផ្លូវការនៅថ្ងៃទី18 ខែតុលា ឆ្នាំ2024 ខាងមុខនេះ ហើយគម្រោងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ 2025 និងរំពឺងថាបញ្ជប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ2028។ 

Time Square 8 មានយូនីតសរុបជាង 700យូនីត ដោយក្នុងនោះមានបែងចែកជាច្រើនប្រភេទផ្សេងៗគ្នាដើម្បីបំពេញតម្រូវការអតិថិជន ដែលមានដូចជា៖​ ប្រភេទ 1បន្ទប់គេង 2បន្ទប់គេង 3បន្ទប់គេង និងប្រភេទ Duplex (ខុនដូ2ជាន់)។

សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ Time Square 8 បានចាប់ផ្តើមទទួលការកក់យូនីតទុកមុនជាបណ្តើរៗហើយ ដោយយូនីតជាង50បន្ទប់បានលក់ចេញត្រឹមរយះពេល២ថ្ងៃ។ ដូចច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៏គម្រោងមួយនេះ ហើយចង់សិក្សាបន្ថែមអោយកាន់តែច្បាស់សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងារលក់របស់ ERA Cambodia អីឡូវនេះ។