ខុនដូ​ទំនើបកម្ពស់49ជាន់ Time Square 7 បើកសម្ភោធការដ្ឋានសាងសង់ជាផ្លូវការ

ERA Cambodia: នាព្រឹកថ្ងៃព្រហស្បតិ៍ ទី26 ឆ្នាំ2024 គម្រោងខុនដូកម្ពស់ 47ជាន់ “Time Square 7” ដែលជាគម្រោងទី7 របស់អ្នកអភិវឌ្ឍន៍គម្រោងមកពីតៃវ៉ាន់ដ៏ល្បីឈ្មោះ “Megakim World Corp Ltd.” បានប្រារព្ធពិធីបើកសម្ភោធការដ្ឋានសាងសង់ជាផ្លូវការ។

𝐓𝐢𝐦𝐞 𝐒𝐪𝐮𝐚𝐫𝐞 7 ត្រូវបានរំពឹងថានឹងបញ្ជប់ការសាងសង់ទាំងស្រុង និងប្រគល់សោរជូនអតិថិជនរបស់ខ្លួននៅដើមឆ្នាំ 2028 ខាងមុខនេះ។

អគារខុនដូកម្ពស់ 49ជាន់មួយនេះមានយូនីតសរុបចំនួន​ 700​យូនីត ហើយក្នុងនោះមានបែងចែកជាច្រើនប្រភេទផ្សេងៗគ្នាដើម្បីបំពេញតម្រូវការអតិថិជន ដែលមានដូចជា៖​ ប្រភេទ 1បន្ទប់គេង 2បន្ទប់គេង 3បន្ទប់គេង និងប្រភេទ Duplex (ខុនដូ2ជាន់) ។

ខុនដូ 𝐓𝐈𝐌𝐄 𝐒𝐐𝐔𝐀𝐑𝐄 𝟕 មានទីតាំងនៅចំនុចប្រសព្វរវាងផ្លូវ317និងផ្លូវ335 ទួលគោក រាជធានីភ្នំពេញ។ 

Time Square 7 គឺជាគម្រោងដែលទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដោយចាប់តាំងពីដាក់បើកលក់ជាផ្លូវការកាលពីដើមខែឧសភា ឆ្នាំ2024 មក យូនីតជាង400បន្ទប់ត្រូវបានលក់ចេញហើយក៏កំពុងតែលក់ចេញជាបន្តបន្ទាប់ទៀត។

កត្តាដែលនាំអោយខុនដូ Time Square 7 មានសន្ទុះលក់លឿនបែបនេះគឺដោយសារតែមូលហេតុធំៗទាំង 4

1. តម្លៃ៖ ខុនដូ Time Square 7 មានតម្លៃត្រឹមតែ $ 1000/m2 ប៉ុណ្ណោះ ដែលជាតម្លៃមួយដែលល្អបំផុតមិនធ្លាប់មានពីមុនមក។

2. ប្រវត្តិអ្នកអភិវឌ្ឍន៍គម្រោង៖ MEGAKIM WORLD CORP LTD. គឺជាអ្នកអភិវឌ្ឍន៍គម្រោងមកពីតៃវ៉ាន់ដ៏ល្បីឈ្មោះដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនទាំងក្នុង និងក្រៅស្រុក ដោយសារតែការផ្តល់នូវគុណភាពសំណង់ដែលមានស្តង់ដារ គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារទំំនើបៗ និងតែងតែបញ្ជប់ការសាងសង់ទាន់ពេលវេលាដែលខ្លួនបានកំណត់។

3. ទីតាំងគម្រោង៖ ខុនដូ Time Square 7 មានទីតាំងនៅចំកណ្តាលតំបន់ដ៏មានសក្តានុពលមួយនៅក្នុងទីក្រុងភ្នំពេញ គឺតំបន់ “ទួលគោក” ដែលជាតំបន់មួយដែលហ៊ុមព័ទ្ធទៅដោយ ផ្សារទំនើបធំៗ សាលារៀនជាតិ និងអន្តរជាតិ ភោជនីយដ្ឋាន ហាងកាហ្វេល្បីៗ ធនាគារ មន្ទីពេទ្យ និងអគារពាណិជ្ជកម្មជាច្រើនទៀត។

4. លក្ខខណ្ខបង់ប្រាក់៖ Time Square 7 ផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់មួយដែលមានភាពបត់បែន និងងាយស្រួល ដោយបងប្អូនអាចបង់រំលោះផ្ទាល់ជាមួយគម្រោងត្រឹមចន្លោះពី 1% - 2% ប្រចាំខែដោយគ្មានការប្រាក់។

សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងារលក់របស់ ERA Cambodia អីឡូវនេះដើម្បីទទួលបានតម្លៃ និងការផ្តល់ជូនពិសេសៗ!

Previous
Previous

អគារខុនដូកម្ពស់ ៥០ជាន់ “Time Square 8” នឹងលេចរូបរាងនៅតំបន់ទួលទំពូង

Next
Next

គម្រោងខុនដូ Time Square 5 បានបិទបញ្ជប់ការសាងសង់ដំបូលអគារជាស្ថារពរ និងត្រៀមប្រគល់សោរជូនអតិថិជននៅពាក់កណ្តាលឆ្នាំ 2026 ខាងមុខនេះ