ERA Cambodia

View Original

គម្រោងខុនដូ Time Square 5 បានបិទបញ្ជប់ការសាងសង់ដំបូលអគារជាស្ថារពរ និងត្រៀមប្រគល់សោរជូនអតិថិជននៅពាក់កណ្តាលឆ្នាំ 2026 ខាងមុខនេះ

ERA Cambodia៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងខុនដូកម្ពស់ ៤៥ជាន់ “Time Square 5” បានប្រារព្ធពិធីអបអរសាទរនៃការបិទបញ្ជប់ការសាងសង់ដំបូលអគារជាស្ថារពរដែលវាជាសម្ថទផលថ្មី និងអស្ចារ្យមួយទៀតនៅលើទឹកដីកម្ពុជាសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងមកពីតៃវ៉ាន់ដ៏មានកេរ្តិ៍ឈ្មោះ “Megakim World Corp Ltd.”

𝐓𝐢𝐦𝐞 𝐒𝐪𝐮𝐚𝐫𝐞 𝟓 ត្រូវបានរំពឹងថានឹងបញ្ជប់ការសាងសង់ទាំងស្រុង និងប្រគល់សោរជូនអតិថិជនរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ 2026 ខាងមុខនេះ។

អគារខុនដូកម្ពស់ 45ជាន់មួយនេះមានយូនីតសរុបចំនួន​ 350​យូនីត ហើយក្នុងនោះមានបែងចែកជា 3ប្រភេទផ្សេងៗគ្នាដែលមានដូចជា៖​ ប្រភេទ 1បន្ទប់គេង 2បន្ទប់គេង និង 3បន្ទប់គេង។ 

Time Square 5 បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដោយចាប់តាំងពីដាក់បើកលក់ជាផ្លូវការមក យូនីតស្ទើរតែទាំងអស់បានលក់ដាច់ជាស្ថារពរ ហើយបច្ចុប្បនេះនៅសល់មិនដល់ 5យូនីតផង។

មូលហេតុធំៗទាំង 3ដែលនាំអោយគម្រោងខុនដូ Time Square 5 និងជាពិសេសគម្រោងTime Squareដ៏ទៃទៀត (ដែលមានដូចជា៖​ Time Square, 1,2,3,4,6,7) ទទួលបានការគាំទ្រខ្លាំងបែបនេះគឺសារតែ ៖ តម្លៃ   ប្រវត្តិអ្នកអភិវឌ្ឍន៍គម្រោង   និងទីតាំងគម្រោង។ 

សូមបញ្ជាក់ផងដែរថាគម្រោងខុនដូ Time Square 5 មានទីតាំងនៅចំតំបន់សក្តានុពលបំផុតក្រុងភ្នំពេញ ដែលគ្រប់គ្នាស្គាល់ថាជាតំបន់ បឹងកេងកង1។
សម្រាប់ព័ត៏មានបន្ថែមសូមទាក់ទងមកកាន់ ERA Cambodia អីឡូវនេះ!