កត្តាសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវមើលមុននឹងទិញខុនដូ

ភ្នំពេញ៖ ពិតណាស់ការដែលត្រូវគិតគូរអោយបានម៉ត់ចត់មុននឹងសម្រេចចិត្តទិញនូវអចនលនទ្រព្យណាមួយដែលមានដូចជាខុនដូជាដើម គឺជារឿងចាំបាច់បំផុតពីព្រោះវាមិនមែនជាការចំណាយតូចតាចឡើយ។
ហើយថ្ងៃនេះដែរ ERA Cambodia ចង់បង្ហាញលោកអ្នកអំពីកត្តាសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវមើលមុននឹងសម្រេចចិត្តទិញខុនដូ។

1. ទីតាំងខុនដូ៖ ត្រូវមើលថាតើទីតាំងខុនដូអំណោយផលដល់ការរស់នៅ ឬវិនិយោគរបស់អ្នកដែរឬទេ។ ទីតាំងដែលល្អបំផុតគឺនៅកណ្តាលក្រុង ឬទីប្រជុំជនដែលហ៊ុមព័ទ្ធជុំវិញទៅដោយ សាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្រ ស្ថាប័នរដ្ឋ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន ការិយាល័យ និងអគារពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។

2. តម្លៃ និងលក្ខខណ្ឌបង់ប្រាក់៖ ត្រូវសិក្សាអោយបានច្បាស់ថាតើតម្លៃ និងលក្ខខណ្ឌបង់ប្រាក់បែបណាដែលអ្នកអាចមានលទ្ធភាព។ តើវាសមមាត្រនឹងចំណូលចំណាយរបស់អ្នកដែរឬទេ? ជៀសវាងមានបញ្ហាផ្នែកហិរញ្ញវត្ថុពេលខាងមុខ។

3. ប្រវត្តិអ្នកអភិវឌ្ឍន៍គម្រោង៖ សិក្សាពីប្រវត្តិអ្នកអភិវឌ្ឍន៍គម្រោង ដើម្បីឱ្យប្រាកដថាគេមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុឬអត់ និងធ្លាប់បានសាងសង់គម្រោងពីមុនមកទេ ហើយគុណភាពសំណង់និងការគ្រប់គ្រង់អគាររបស់ពួកគេល្អដែរឬទេ។

4. ប្រម៉ូសិន និងការផ្តល់ជូន៖ ត្រូវឆែកមើលថា តើគម្រោងមានប្រម៉ូសិនពិសេសៗ និងការផ្តល់ជូនអ្វីខ្លះនៅពេលដែលអ្នកទិញ ដើម្បីទទួលបានកញ្ជប់ផ្តល់ជូនទាំងនោះដោយឥតគិតថ្លៃ។

5. គ្រឿងបរិក្ខារ៖ ដែលមានដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបារ ចំណត ឬសួនច្បារនិងកន្លែងអង្គុយកំសាន្តជាដើម ត្រូវឆែកមើលថាតើគ្រឿងបរិក្ខារទាំងអស់នោះមានភ្ជាប់នៅក្នុងគម្រោងដែរឬទេ។

ដើម្បីអោយការសម្រេចចិត្តរបស់អ្នកកាន់តែមានភាពច្បាស់លាស់និងល្អប្រសើរ អ្នកគួរតែស្វែងរកភ្នាក់ងារលក់ណាដែលមានវិជ្ជាជីវៈ ដើម្បីធ្វើការប្រឹក្សាយោបល់មុននឹងសម្រេចចិត្តទិញ។

Previous
Previous

គម្រោងខុនដូ Time Square 5 បានបិទបញ្ជប់ការសាងសង់ដំបូលអគារជាស្ថារពរ និងត្រៀមប្រគល់សោរជូនអតិថិជននៅពាក់កណ្តាលឆ្នាំ 2026 ខាងមុខនេះ

Next
Next

ភ្នាក់ងារឆើ្នម ERA Cambodia សិក្សាលំអិតអំពីគម្រោងខុនដូប្រណិត​ Picasso Sky Gemme​ ដើម្បីត្រៀមខ្លួនបម្រើសេវាកម្មជូនអតិថិជន